សូមស្វាគមន៍ www.sitreaksmeyrsmdailynews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......
សូមស្វាគមន៍ គេហទំព័រ ស៊ីតរស្មី អអេសអឹម ដេលី ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......

Friday, January 31, 2025

     អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញសេចក្តីបារម្ភចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសគឺកុមារ ដែលជាទំពាំងស្នងឫស្សី មានអាយុក្រោម ១២ឆ្នាំ ដែលចូលចិត្តទទួលទានភេសជ្ជៈកំប៉ុងមានផ្ទុកសារធាតុស្កររសជាតិផ្អែមខ្ពស់ បង្កឱ្យកើតជំងឺទឹកនោមផ្អែម នាពេលអនាគត់

 (ព្រៃវែង)៖ ថ្លែង​នៅក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ​ 
លោកអភិសន្តិបណ្ឌិត បានកត់សម្គាល់ឃើញកុមារភាគច្រើន អាចប្រឈមមុខនឹងការកើតជំងឺទឹកនោមខ្ពស់ ដោយសារពួកគេ ចូលចិត្តទទួលទានភេសជ្ជៈ និងអាហារដែលមានផ្ទុកសារធាតុស្ករខ្ពស់ ដែលមានដាក់លក់នៅក្នុងបរិវេណសាលារៀននានា។ លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ប្រសិនបើកុមារអាយុក្រោម ១២ឆ្នាំទាំងអស់ ពុំយល់ដឹង ពុំផ្លាស់ប្តូរទម្លាប់ហូបចុករសជាតិផ្អែម ដូចពេលបច្ចុប្បន្ននេះទេ នៅពេលពួកគេឈានឡើងដល់អាយុចន្លោះពី២២ ដល់ ២៥ឆ្នាំ ស្មើនឹង ១ ភាគ ៣ អាចមានហានិភ័យខ្ពស់ កា្លយជាអ្នកជំងឺទឹកនោមផ្អែម ដែលមានលក្ខណៈយូរអង្វែង ដាក់បន្ទុកសេដ្ឋកិច្ចធ្លាក់លើគ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងន័យនេះលោកអភិសន្តិបណ្ឌិត ស សុខា បានក្រើនរម្លឹកដល់ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ពិសេសនាយកសាលា នាយិកា ដែលជាគណៈគ្រប់គ្រង ឱ្យជួយអប់រំណែនាំពីប៉ះពាល់ទឹកផ្អែមដល់កុមារ ក្នុងម៉ោងសិក្សា ស្របតាមវិធានការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា កន្លងទៅ ដើម្បីឱ្យកុមារ មានការយល់ដឹង ចៀសវាងក្លាយជាអ្នកជំងឺទឹកនោមផ្អែម។
ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក។

Thursday, January 30, 2025

(ឧត្តរមានជ័យ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ត្រូវធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្ត លើការងារព័ត៌មាន និងសាធារណមតិ ដោយបន្តយកចិត្តទុកដាក់ពិនិត្យរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។

អនុសាខា កក្រក ក្រុងព្រៃវែង ៖ នៅថ្ងៃទី៣០ ខែមករាឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានដឹកនាំ សហការី មន្ត្រីប្រចាំការ និងបុគ្គលិកកិច្ចសន្យា រួមជាមួយក្រុមកាកបាទក្រហមសង្កាត់កំពង់លាវ អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចំនួន ៧គ្រួសារ នៅភូមិលេខ០៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

Wednesday, January 29, 2025

(កណ្តាល, តាកែវ)៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ។ ដំណើរចុះទៅពិនិត្យកិច្ចអន្តរាគមន៍របស់សម្តេចនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ ជាដំណើរឆ្មក់ចុះ ដោយមិនមានការជូនដំណឹងអ្វីនោះឡើយ ហើយមានការអមដោយរដ្ឋមន្ត្រីតែពីររូបប៉ុណ្ណោះ គឺរដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការឆបោកបន្លំ «សេវាកម្មស្រ្តីមេផ្ទះ» ឬ «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបញ្ជាក់ថា នាពេលកន្លងមកខ្លួនបានសង្កេតឃើញថា មានការឆបោកបន្លំ ក្រោមឈ្មោះជាក្រុមហ៊ុន «សេវាកម្មស្ត្រីមេផ្ទះ» បានបង្ហោះផ្សព្វផ្សាយអំពីសេវាកម្ម «អ្នកបម្រើការងារជាស្រ្តីមេផ្ទះ»។

នៅពេលដែលយើងទាក់ទងទៅ តាមរយៈ Messenger ពេលនោះ គេតម្រូវឱ្យយើងចុចតំណភ្ជាប់ https://t.me/Easymaidservice ជនអនាមិកបានណែនាំ ឱ្យធ្វើការទាក់ទងគ្នាតាមតេឡេក្រាមវិញ។

ក្រោយពីបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃហើយ ជនអនាមិកនោះ ក៏បានឱ្យយើងធ្វើកិច្ចសន្យា ការងារ ក្នុងតំលៃណាមួយ បន្ទាប់មក ជនអនាមិកនោះ ក៏បានផ្ញើ QR Code មកឱ្យយើងស្កេន QR Code ដើម្បីវេរលុយ ក្រោយពីយើងបានវេរលុយរួច ជនអនាមិកនោះ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសារទាំងអស់ចោល។

ដូចនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹក ដល់សាធារណៈទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ចាញ់បោកជនអនាមិក ដូចដែលបានរៀបរាប់ខាងលើ។

សូមបញ្ជាក់ផងដែរ ចំពោះអ្នករត់ Passapp ចូរប្រុងប្រយ័ត្ន ភាគច្រើនជនឆបោក ខ្ចី QR Code ពីបងប្អូន ទុកដើម្បីទទួលការផ្ទេរលុយ ពីការឆបោក "សេវាកម្មស្រ្តីមេផ្ទះ"។

Tuesday, January 28, 2025

នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ឯកឧត្តម ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី លោកជំទាវ គឹមសួរ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្ស៊ិក ឯកឧត្តម ជ័យ រដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ឯកឧត្តម ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីទទួលការណែនាំក្នុងការជំរុញទេសចរពីប្រទេសគោលដៅមកកាន់កម្ពុជា និងការណែនាំនូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍ ចំពោះការបញ្ចុះតម្លៃវីសា (e-Visa), ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយវីសាប្រភេទ (T) visa បញ្ចុះ ពី ៣៦ ដុល្លារអាម៉េរិក មក ៣០ ដុល្លារអាម៉េរិក វីសាប្រភេទ (E) visa បញ្ចុះ ពី ៤២ ដុល្លារអាម៉េរិក មក ៣៥ ដុល្លារអាម៉េរិក ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/រាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/កុងស៊ុលកម្ពុជា នៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក ក្នុងការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។

ជាលទ្ធផលនៃកិច្ចជំនួបដ៏មានតម្លៃនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើសុំឱ្យឯកឧត្តម លោកជំទាវ ចេញជាសារ ឬ វីដេអូ ដែលបង្ហាញពីសភាពការណ៍ពិតនៅកម្ពុជា៖ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបកស្រាយទាន់ពេលវេលាចំពោះការផ្សព្វផ្សាយអវិជ្ជមាន ព័ត៌មានក្លែងក្លាយ ដែលជះឥទ្ធិពលដល់កិត្តិនាមកម្ពុជា និងវិស័យទេសចរណ៍កម្ពុជា ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ នឹងផ្តល់ជូនជា Brochure, leaflet, video promotion ជូនឯកឧត្តម លោកជំទាវ ជាពិសេសការជួយភ្ជាប់ទំនាក់ទំនងជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ (សមាគមទេសចរណ៍, ប្រតិបត្តិករទេសចរណ៍, ភ្នាក់ងារ, ការីទេសចរណ៍, ក្រុមហ៊ុន Airlines ជាដើម) នៅប្រទេសដែលឯកឧត្តម លោកជំទាវ កាន់ជាអគ្គរាជទូត ព្រមទាំងរៀបចំជា Business Matching, FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀតផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព” ដែលសម្តេចបានប្រកាសក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤កន្លងទៅ គឺមានគោលបំណងសំខាន់ៗចំនួន៣ ដែលអាទិភាពទី១ គឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ។ ការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពីកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព” នារាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ិន ម៉ាណែត បានថ្លែងថា បន្ថែមលើនេះកម្មវិធីមួយនេះនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។

សម្តេចធិបតីក៏បានជម្រាបជូនអំពីសាវតានៃការដោះស្រាយកម្មសិទ្ធិឯកជនលើដីធ្លីជូនប្រជាពលរដ្ឋ ដោយលើកឡើងថា សង្គ្រាមរាប់ទសវត្សរ៍នាអតីតកាលបានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គមដូចជា ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និងកម្មសិទ្ធិឯកជន ជាពិសសេកម្មសិទ្ធិឯកជនលើដីធ្លីត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សមតេចធិបតីនាយករដ្ឋមន្រ្តីបានរម្លឹកថា នៅក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រាជ រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និងការទទួលស្គាល់លើដីកម្មសិទ្ធិលំនៅឋាននៅឆ្នាំ១៩៨៩ និងបានធ្វើជាបន្តបន្ទាប់ទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលនីមួយៗនៃរដ្ឋសភា ហើយដើម្បីបន្តកិច្ចការដ៏ចាំបាច់ប្រកបដោយប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជាការបន្តផ្តល់នូវដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារទ័ព និងនគរបាលជាតិនៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រៅពីកង្វះដីធ្លី បញ្ហាមួយចំនួនពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងការបំផ្លាញធនធានធម្មជាតិក៏នៅតែចោទជាបញ្ហា ដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់។ ក្នុងន័យនេះការដាក់ចេញនូវកម្មវិធី“ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” មិនត្រឹមតែបង្កើនឋាមពលក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការការពារ និងអភិរក្សព្រៃឈើ ដែលតាមរយៈកម្មវិធីនេះប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដនឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការជួយរៀបចំជាភូមិករជូន ហើយអ្នកដែលទៅរស់នៅនៅទីនោះអាចចងក្រងជាសហគមន៍ដើម្បីជួយ ការពារដី និងព្រៃនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅថែមទៀតផង៕ ដោយ៖ ចាន់ សុភឿន AKP

Monday, January 27, 2025

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បីណែនាំ ពោលហាមមិនឱ្យដុតផាវជាដាច់ខាតជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ។

លោក ឃួង ស្រេង ណែនាំបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ក្នុងខណៈលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាទីប្រឹក្សាទីប្រឹក្សាកិត្តិយសសមាគមអ្នកនិពន្ធខ្មែរ បានលើកឡើងថា ការវិនិយោគលើសៀវភៅ គឺជាការវិនិយោគលើការង្កើននូវពុទ្ធិ ពង្រឹងស្មារតី និងចំណេះដឹង ហើយការអានសៀវភៅ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីផ្លាស់ប្ដូរខ្លួនឯង, សូមលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ត្រូវស្រឡាញ់ការអានសៀវភៅឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងទូលំទូលាយ ហើយការអានសៀវភៅច្រើនបានបង្ហាញនូវគំនិតថ្មីៗ និងដំណើរការគិតដែលអាចជំរុញឱ្យមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន និងជំនាញដោះស្រាយបញ្ហា។

Sunday, January 26, 2025

នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក Trump ក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ សម្រាប់ការរក្សាការសន្យារបស់លោក ដើម្បីផ្តល់ឱ្យអ៊ីស្រាអែលនូវឧបករណ៍ដែលខ្លួនត្រូវការដើម្បីការពារខ្លួន ទប់ទល់ការប្រឈមនឹងសត្រូវចម្បងរបស់យើង និងដើម្បីធានាអនាគតនៃសន្តិភាព និងវិបុលភាព។ 

មន្ត្រីអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Jerusalem Post កាលពីថ្ងៃសៅរ៍ថា សេតវិមានបានបញ្ចេញគ្រប់បែកចំនួន ១.៨០០ តោន ដែលកន្លងមក ត្រូវបានបង្កកដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។

នៅថ្ងៃសៅរ៍ដដែលនោះ លោកប្រធានាធិបតីអាមេរិក Donald Trump បានសរសេរក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Socialរបស់លោកថា ឧបករណ៍ជាច្រើនកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងជួបលោកប្រធានាធិបតីអាមេរិក Donald Trump នៅដើមខែកុម្ភៈ ទោះបីជាកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់ក៏ដោយ។

ក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថា កិច្ចប្រជុំនោះ មានសារៈសំខាន់ ហើយប្រជាជាតិទាំងពីរនឹងព្យាយាមព្រមព្រៀងគ្នាលើបញ្ហាធំៗ ជាច្រើន រួមទាំងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់ផងដែរ៕

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍឥតឈប់ឈរ ដែលបានធានាដល់ការពង្រឹងសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ។

Friday, January 24, 2025

(ភ្នំពេញ)៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងាររដ្ឋបាលឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានប្រារព្ធឡើង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីតុលាការ ក្នុងដែនសមត្ថកិច្ចសាលាឧទ្ទរណ៍ភ្នំពេញ និងមន្ត្រីពន្ធនាគារ សរុប២២២នាក់។

ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ថា៖ សន្និបាតបូកសរុបលទ្ធផលការងារនេះ ប្រារព្វឡើង ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តក្នុងឆ្នាំ២០២៤កន្លងទៅ ដោយបង្ហាញអំពីសមិទ្ធផលដែលសម្រេចបាន និងលើកយកបញ្ហាប្រឈមមួយចំនួនមកដោះស្រាយ កែលម្អឱ្យទាន់ពេលវេលា និងកាន់តែប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់វិស័យយុត្តិធម៌ឱ្យកាន់តែរីកចម្រើនរុងរឿង ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាន គឺកើតចេញពីមហាកម្លាំងសាមគ្គី រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយដោយឆន្ទៈមោះមុត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយ ឯកឧត្តមប្រធាន សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរាជការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអម ដែលបានយកចិត្តទុកដាក់អនុវត្តការងារអស់ពីកម្លាំងកាយចិត្ត កម្លាំងប្រាជ្ញា ធ្វើឱ្យសម្រេចបាននូវរាល់ភារកិច្ចក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន។

ឯកឧត្តមប្រធាន សេង ស៊ីវុត្ថា បានផ្ដល់មតិណែនាំ ០៧ចំណុច ដូចខាងក្រោម៖

១-បន្តដាក់កម្មវិធីជំនុំជម្រះរឿងក្ដីគ្រប់ប្រភេទឱ្យបានឆាប់រហ័ស ទាំងរឿងចាស់ រឿងថ្មី ពិសេសសំណុំរឿងអាទិភាពជាអាទិ៍ សំណុំរឿងគ្រឿងញៀន សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ សំណុំរឿងក្មេងទំនើង និងសំណុំរឿងអត្រានុកូលដ្ឋាន។

២-ត្រូវបន្តអនុវត្តដោយហ្មត់ចត់ការជំនុំជម្រះរឿងក្តីគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ យុត្តិធម៌ ដោយ

ផ្នែកលើគោលការណ៍ច្បាប់ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធតុលាការ។

៣-ត្រូវខិតខំរៀបចំសេចក្តីសម្រេចគ្រប់ប្រភេទឱ្យមានលក្ខណៈត្រឹមត្រូវ ទាំងផ្នែកអង្គហេតុ សំអាងហេតុ និងផ្នែកសេចក្តីសម្រេចដែលមានកំណត់ក្នុងច្បាប់។

៤-ត្រូវបន្តពង្រឹង និងចាត់វិធានការកែលម្អការគ្រប់គ្រង ការត្រួតពិនិត្យយន្តការការងាររដ្ឋបាលតុលាការឱ្យកាន់តែល្អប្រសើរ ដោយផ្តើមចេញពីការកសាងសមត្ថភាពរៀនសូត្រពីការងារ ពីកំហុស និងដកបទពិសោធន៍ ប្រកបដោយគំនិតនិងភាពច្នៃប្រឌិត ដោយប្រកាន់យកគុណភាព ភាពទៀងត្រង់ និងសុច្ចរិត យុត្តិធម៌ជាចម្បង ដើម្បីធានាដល់ដំណើរការនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធតុលាការ។

៥-ត្រូវបន្តពង្រឹង និងលើកកម្ពស់ការងារសមភាពយេនឌ័រ របស់រាជរដ្ឋភិបាល ក្នុងការបញ្ជ្រាបយនឌ័រជាកិច្ចការអន្តរវិស័យ ដើម្បីធានាការចូលរួមអនុវត្តការងារគ្រប់ផ្នែកគ្រប់វិស័យរបស់ស្ត្រី និងការគាំទ្រការលើកកម្ពស់ស្ត្រី ក្នុងការអនុវត្តការងារ ការផ្ដល់ឋានៈនិងតួនាទីរបស់ស្ត្រីឱ្យកាន់តែល្អប្រសើរ។

៦-ត្រូវរិតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដោយមិនរើសអើង មិនប្រកាន់បក្សពួកគ្រួសារនិយម មិនអុជអាល មិនបំបែកបំបាក់សាមគ្គីផ្ទៃក្នុង និងមិនត្រូវមានមោទនភាពហួសហេតុ។

៧-ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានហ្មត់ចត់ ដោយប្រកាន់ខ្ជាប់នូវ អភិក្រមទាំងប្រាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានខ្លឹមសារថា “មន្ត្រីរាជការជាខ្ញុំបម្រើរបស់រាស្ត្រ មន្ត្រីរាជការមិនមែនជាចៅហ្វាយនាយរបស់រាស្ត្រទេ” និងត្រូវចងចងចាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា “សម្អាតផ្ទះយើង” ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលមានចែងក្នុងច្បាប់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គសន្និបាតទាំងមូលសូមសម្តែងនូវការគោរពដឹងគុណ និងគោរពកោតសសើរដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់វិស័យយុត្តិធម៌ ដែលធានានិងរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនរុងរឿង ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់សន្តិភាព។

អង្គសន្និបាតទាំងមូល ក៏សូមសម្តែងនូវការគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានដាក់ចេញយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការតាមសេចក្តីសម្រេចលេខ០១ កយ.សសរ/២៤ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ សំដៅការកាត់បន្ថយការកកស្ទះសំណុំរឿង និងការដោះស្រាយរឿងក្តី បានឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌។ យុទ្ធនាការនេះ ទទួលបាននូវការអបអរសាទរនិងគាំទ្រពីសំណាក់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌ ជាតឹកតាង

និងជាទីមោទន។

ឆ្លងតាមរបាយការណ៍ ការពិភាក្សា និងការផ្តល់មតិយោបល់យ៉ាងផុសផុល អង្គសន្និបាត បានកំណត់ទិសដៅការងារអនុវត្តបន្ត ចំនួន ១០ចំណុច ដូចខាងក្រោម៖

១-ជំរុញការជំនុំជម្រះសំណុំរឿងក្ដីអាទិភាពរួមមាន សំណុំរឿងគ្រឿងញៀន សំណុំរឿងចរាចរណ៍សំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងក្មេងទំនើង ឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌។

២-ជំរុញការជំនុំជម្រះសំណុំរឿងក្ដីគ្រប់ប្រភេទទាំងសំណុំរឿងចាស់ និងសំណុំរឿងថ្មី ឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌។

៣-បន្តជំរុញការងារពន្លឿន និងការដោះស្រាយរឿងក្តីនៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ស្របតាមសេចក្តីសម្រេចលេខ ០១ កយ.សសរ/២៤ ចុះថ្ងៃ៤ ខែមករា ឆ្នាំ២០២៤របស់ក្រសួងយុត្តិធម៌។

៤-បន្តជំនុំជម្រះតាមគោលការណ៍ឆាប់រហ័សសំណុំរឿងក្តីព្រហ្មទណ្ឌអាទិភាព រួមមាន៖ បទជួញដូរផ្លូវភេទ បទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ បទវិតិក្រម បទសម្អាតប្រាក់ បទពុករលួយ បទល្មើសពន្ធដារ និងគយ បទល្មើសប្រឆាំងនឹងសន្តិសុខសង្គម រឿងក្ដីអនីតិជន រឿងក្ដីដែលមានជនជាប់ចោទជាស្ត្រីក្រីក្រ មានផ្ទៃពោះ និងមានកូនតូចក្នុងបន្ទុក រឿងក្ដីដែលសាលាដំបូងប្រកាសផ្តន្ទាទោសលើជនជាប់ចោទកម្រិតទាប និងរឿងក្ដីដែលសាលាដំបូងសម្រេចឱ្យជនជាប់ចោទដែលជាប់ឃុំរួចខ្លួន ដោយមានបណ្ដឹងឧទ្ធរណ៍របស់តំណាងអយ្យការ។ រឿងក្ដីទាំងអស់នេះ ត្រូវចុះក្នុងប្រព័ន្ធទិន្ន័យ ចុះបញ្ជីដោយបញ្ចូនចេញ និងដាក់កម្មវិធីជំនុំជម្រះ ឱ្យបានឆាប់រហ័ស ស្របតាមគោលការណ៍ច្បាប់។

៥-បន្តអនុវត្តគោលការណ៍ឆាប់រហ័សការបញ្ចូនចេញសេចក្តីសម្រេចគ្រប់ប្រភេទជាអាទិ៍ សេចក្តីសម្រេចមិនទាន់ស្ថាពរ និងស្ថាពរ ដល់ភាគីពាក់ព័ន្ធ ជាពិសេសជនជាប់ឃុំ។

៦-បន្តធ្វើអធិការកិច្ចនៅមន្ទីរស៊ើបសួរសាលាដំបូងរាជធានី-ខេត្ត និងអធិការកិច្ចពន្ធនាគារ ក្នុងដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីធានាដល់ដំណើការល្អនៃមន្ទីរស៊ើបសួរ។

៧-បន្តធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងរាជធានី-ខេត្ត អង្គភាពនគរបាលយុត្តិធម៌ និងពន្ធនាគារ ក្នុងដែនសមត្ថកិច្ចសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់។

៨-ជម្រុញចេញសាលដីកាព្រហ្មទណ្ឌ និងសាលដីកាព្រហ្មទណ្ឌស្ថាពរ អោយបានឆាប់រហ័សស្របតាមគោលការណ៍ច្បាប់។

៩-បន្តពង្រឹង និងចាត់វិធានការកែលម្អការគ្រប់គ្រងរដ្ឋបាលតុលាការឱ្យកាន់តែប្រសើរឡើង។

១០-បន្តពង្រឹង និងលើកកម្ពស់ការងារសមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជ្រាបយេនឌ័រជាកិច្ចការអន្តរវិស័យ។

ទីបញ្ចប់  ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្ដមអគ្គព្រះរាជអាជ្ញា បានប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ជូនដល់ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង នាយកដ្ឋានទាំងបួន នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ ដែលមានស្នាដៃ និងសីលធម៌ល្អ ក្នុងការបំពេញភារកិច្ច សរុបចំនួន ៧៦នាក់។ ដោយ ថ្មីពិត

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ស្តីពី ការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក Allen Zhang អនុប្រធាន Alibaba Cloud Intelligence International មន្រ្តីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក លោកស្រី តំណាងក្រុមហ៊ុន អាលីបាបា ជាច្រើនរូប នារសៀលថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

 ក្នុងឱកាសនោះ លោកស្រី ចម និម្មល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារជំនាញនៃក្រសួងទាំងពីរ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ដែលបានសហការជិតស្និទ្ធប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់រហូតសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលជាជំហានយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក និងអាជីវកម្មតាមគ្រួសារខ្នាតតូច ដែលរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ដូចមានជាក់ស្តែងក្នុងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ចេញ។

 លើសពីនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមថ្នាលឌីជីថល បានផ្តល់នូវកាលានុវត្តភាពធំធេងសម្រាប់ធុរកិច្ចក្នុងការពង្រឹង និងចាប់យកឱកាសទីផ្សារបន្ថែម ពីលើទីផ្សាររូបវ័ន្តជាលក្ខណៈប្រពៃណី និងអាចចូលរួមបង្កើនភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ផងដែរ។ លោកស្រីរដ្ឋមន្ត្រី បញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited នាពេលនេះ មានគោលបំណងចម្បងសំខាន់ចំនួន ២ រួមមាន៖ 
 (១)៖ ការតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល៖ ការតភ្ជាប់នេះនឹងបង្កើតជាឱកាសធុរកិច្ចធំធេងសម្រាប់អាជីវករកម្ពុជា ផ្សព្វផ្សាយផ្ទាល់ដល់អតិថិជនរាប់លាននាក់ ដែលមានចំណាប់អារម្មណ៍ចំពោះផលិតផលសក្តានុពលកម្ពុជា និងអនុញ្ញាតឱ្យពួកគេពង្រីកវិសាលភាពនៃប្រតិបត្តិការអាជីវកម្មខ្លួន ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈម ក្នុងការចូលទៅកាន់ ទីផ្សារថ្មីៗ។ និង
(២)៖ ការបង្កើនអានុភាពជូនដល់អាជីវករ និងផលិតករកម្ពុជា៖ គោលគំនិតស្នូលនេះ នឹងអាចបង្កើតនូវបរិយាកាសធុរកិច្ចឌីជីថលថ្មីបន្ថែមទៀត ជំរុញដល់ការចូលរួមប្រកបដោយបរិយាប័ន្ន ការផ្តល់កាលានុវត្តភាព និងការបង្កើនអានុភាពសម្រាប់ធុរជន និងបណ្តាអាជីវកម្មក្នុងស្រុក ជាពិសេសអាជីវករបែបគ្រួសារខ្នាតតូច អាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបណ្តាអាជីវកម្មផ្សេងទៀត នឹងមានឱកាសស្មើៗគ្នាក្នុងការតាំងបង្ហាញ ដាក់លក់ផលិតផល និងទេពកោសល្យរបស់ខ្លួនទៅកាន់អតិថិជននៅក្នុងស្រុក និងអភិវឌ្ឍនអាជីវកម្មខ្លួនទៅកាន់ទូទាំងពិភពលោក។

 លោកស្រីរដ្ឋមន្ត្រី បន្ថែមថា ក្នុងចក្ខុវិស័យឆ្ពោះទៅមុខ កិច្ចសហប្រតិបត្តិការនេះ ក៏ផ្តោតលើការកសាងសមត្ថភាពផងដែរ រួមមានការផ្តល់ធនធានគាំទ្រ ការតម្រង់ទិស និងការរៀបចំវគ្គបណ្តុះបណ្តាលដើម្បីផ្តល់នូវជំនាញចាំបាច់ក្នុងការប្រើប្រាស់ តួយ៉ាងដូចជាសមត្ថភាពប្រើប្រាស់មុខងារសំខាន់ៗរបស់ថ្នាល សមត្ថភាពទំនាក់ទំនងជាមួយអតិថិជនប្រក​បដោយទំនុកចិត្ត ការធ្វើទីផ្សារនៅក្នុងស្រុកនិងបរទេស ផ្តល់គំនិតក្នុងការរចនានិងវេចខ្ចប់ទំនិញរបស់ខ្លូនអោយកាន់តែទាក់ទាញ និងការសម្រេចចិត្តក្នុងធុរកិច្ចឌីជីថល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីអាចទាញផលប្រយោជន៍បានជាអតិបរមាពីថ្នាលឌីជីថលនេះ។ មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងពីរ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited បន្តសហការចែករំលែកចំណេះដឹង បទពិសោធន៍ និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ដោយប្រកាន់ខ្ជាប់នូវសា្មរតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍ និងបង្កើតថ្នាលឌីជីថលនេះ ដោយកំណត់ឱ្យបានជាមុននូវបញ្ហាប្រឈមនិងសំណើដំណោះស្រាយនានា មុននឹងដាក់ឱ្យដំណើរការក្នុងពេលខាងមុខ ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការ និងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ សំដៅអាចធានាបាននូវប្រសិទ្ធភាព ភាពជោគជ័យ និងនិរន្តរភាព៕

Thursday, January 23, 2025

(កំពង់ធំ)៖ អាជ្ញាធរជាតិសំបូរព្រៃគុក នឹងសាងសង់ផ្លូវបេតុង១ខ្សែពីភូមិអូរគ្រូកែទៅភូមិសំបូរ កាត់តំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងបរទេស ក៏ដូចជាប្រជាជនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។

យោងតាមសេចក្ដីជូនដំណឹងបស់អាជ្ញាធរជាតិសំបូរព្រៃគុក នាថ្ងៃទី២៣ ខែមករានេះ បានឲ្យដឹងថា បច្ចុប្បន្នមានផ្លូវ១ខ្សែដែលកាត់តាមតំបន់ប្រាសាទសំបូរព្រៃគុក មានប្រវែង ១,៨០០ម៉ែត្រ ពីភូមិអូរគ្រូកែទៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ដែលកន្លងមកតែងតែបានឈូសឆាយនិងចាក់ដីបង្គាប់ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងបរទេស ក៏ដូចជាប្រជាជនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវនេះ។

ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានឆ្លងកាត់កិច្ចប្រជុំអាយស៊ីស៊ី (ICC) រួចមក អ្នកជំនាញអន្តរជាតិ Adhoc ក៏បានឯកភាពក្នុងការសាងសង់ផ្លូវមួយខ្សែនេះជាបេតុង។

បន្ទាប់ពីអ្នកជំនាញការនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានធ្វើកំណាយសង្គ្រោះ និងវិភាគផលប៉ះពាល់បេតិកភណ្ឌនិងបរិស្ថាន កំណាត់ផ្លូវនេះនឹងត្រូវសាងសង់ជាបេតុងក្នុងដើមឆ្នាំ២០២៥នេះ ដោយក្រសួងពាក់ព័ន្ធ៕