សូមស្វាគមន៍ www.sitreaksmeyrsmdailynews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......
សូមស្វាគមន៍ គេហទំព័រ ស៊ីតរស្មី អអេសអឹម ដេលី ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......

Friday, November 29, 2024

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រួសារអតីតយុទ្ធជន ដែលមានបំនិនក្នុងការរស់នៅ ចេះឆ្នៃប្រឌិត និងឧស្សាហ៍ព្យាយាម ក្នុងការដាំដុះបន្លែបង្ការ ឈើហូបផ្លែ ចិញ្ចឹមសត្វ... ជួយទ្រទ្រង់ជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ និងជាគម្រូដ៏ល្អ ដល់គ្រួសារអតីតយុទ្ធជនផ្សេងទៀត យកគម្រូតាម។

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពីធីប្រកាសជ័យលាភី «ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤» ក្រោមប្រធានបទ «គាំទ្រដល់ពលរដ្ឋកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អ» នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

Thursday, November 28, 2024

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជា ក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលជាជំហ៊ានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។

នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម​្តេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

Wednesday, November 27, 2024

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ។

គួរជម្រាបថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឆាប់ៗខាងមុខ គណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដោយមានអត្តពលិកជាតិនិងអន្តរជាតិចូលរួមការរត់ប្រណាំងយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត។

ក្នុងន័យនេះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ សោភណភាព អនាម័យ បរិស្ថាន និងបញ្ចៀសការកកស្ទះចរាចរក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិកម្ពុជា រដ្ឋបាលខេត្តសៀមរាបបានប្រាប់ពីការបញ្ចៀសចរាចរណ៍ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិនិងអន្តរជាតិ ជាពិសេសអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

ខាងក្រោមនេះជាការបង្ហាញ និងការណែនាំបន្ថែមក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប៖

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងចាកចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម។

ព្រះរាជទស្សនកិច្ច នៅថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤របស់ព្រះអង្គធ្វើឡើង តបតាមការយាងរបស់ លោក លឿង គឿង ប្រធានាធិបតីវៀតណាម។

អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហា​មន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ លោក ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមា​ជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំង​តំណាងជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា។

ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជសវនាការជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែល​ស្របទៅនឹងស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិ​បត្តិ​ការ​គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរអង្វែង រវាងប្រទេសទាំងពីរ។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់ប្រទេស​វៀត​ណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុង​ទំនាក់ទំនងដ៏យូរ​អង្វែង​របស់ប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែម​ទៀតនូវចំណងមិត្តភាពដ៏ ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផល​ប្រយោជន៍​រវាងប្រទេសទាំងពីរ។

ក្នុងសារលិខិតមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់បានមានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕

Tuesday, November 26, 2024

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ និងសេចក្ដីព្រាងផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្ដីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ដែលដឹកនាំដោយព្រះតេជគណ ថាច់ ញ៉ឹក ព្រះអនុគណរងប្រចាំស្រុកថ្កូវ និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មី ជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្នាក់ការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្វាគមន៍ចំពោះព្រះវត្តមានរបស់ព្រះតេជគណគ្រប់ព្រះអង្គដែលបាននិមន្តមកកាន់ព្រះរាជណាចក្រកម្ពុជា និងជូនពរឲ្យគណៈប្រតិភូបាននិមន្ត និងគង់ស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការនិមន្តរបស់ព្រះសង្ឃនាពេលនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមម្លប់ព្រះមហាក្សត្រ និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ៦អង្គ បាននិមន្តមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលពេញ១សប្តាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនៈកិច្ចនេះ ព្រះអង្គនឹងចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជទាំង២គណៈ សម្តេចសង្ឃនាយស្តីទី នៃគណៈមហានិកាយ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដើម្បីថ្លែងអំណរព្រះគុណ និងអរគុណដោយផ្ទាល់ដល់សម្តេចព្រះមន្ត្រីសង្ឃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

ព្រះអង្គបានមានថេរដីការថា ព្រះមន្ត្រីសង្ឃ ប្រជាពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋខេត្តត្រាវិញ បានចាត់ទុកអង្គកឋិនទានកន្លងមក ជាប្រវត្តិសាស្ត្រ ដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទក្រោមដំបូលនៃសុខសន្តិភាព៕អត្ថបទ រដ្ឋា

Monday, November 25, 2024

(ភ្នំពេញ)៖ សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីអបអរសមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមសម្តែងនូវសេចក្តីសោមនស្សរីករាយដែល ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជា អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមសម្តែងនូវការអបអរសាទរដោយស្មោះអស់ពីដួងចិត្ត និងកក់ក្តៅបំផុតជូន ឯកឧត្តម ក្នុងឱកាស ប្រកបដោយសេចក្តីសោមនស្សរីករាយដែល ឯកឧត្តម ត្រូវបានអង្គសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី ៥ បោះឆ្នោតជ្រើសតាំងជា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ខ្ញុំជឿជាក់ថាយ៉ាងមុតមាំថា ឯកឧត្តម នឹងចូលរួមចំណែកដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិ ប្បញ្ញាត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ដើម្បីរួម ចំណែកក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការកសាងពង្រឹង សមត្ថភាពស្ថាប័ន ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជននយើង។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ទាំងអស់ សូមមានជន្មាយុយឺនយូរសុខុមាលភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងសូមបានសមប្រកប ដោយព្រះពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាត

ឡើយ»៕

Sunday, November 24, 2024

(ភ្នំពេញ)៖ រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ស្នើដល់ពិធីករ ពិធីការិនីកម្មវិធីកីឡាដែលមានឥទ្ធិពលក្នុងសង្គមជួយធ្វើការអត្ថាធិប្បាយអំពីផលប៉ះពាល់ពីគ្រឿងញៀន តាមរយៈសារឯកជនរបស់ខ្លួន ផ្សព្វផ្សាយទៅដល់ស្រទាប់យុវជន និងពលរដ្ឋឱ្យចៀសឆ្ងាយពីគ្រឿងញៀន។

ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងតំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង លោកស្រីឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ជា ចន្ទ័បរិបូរណ៍ ប្រធានសហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជា ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាអគារ T.Y Esports Center វិថី៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយនេះលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមអ្នកដែលមានស្នាដៃក្នុងកីឡាអេឡិចត្រូនិកដែលមានអ្នកគាំទ្ររាប់មុឺននាក់ អ្នកដែលមានប្រជាប្រិយភាព និងអ្នកដែលបានចូលរួមលេងកីឡាអេឡិចត្រូនិកជួយភ្ជាប់នូវសារអប់រំទាក់ទងបញ្ហាគ្រឿងញៀន ហើយតាំងចិត្តរួមគ្នាថាយើងមិនប្រើប្រាស់ មិនប៉ះពាល់ មិនជួញដូរគ្រឿងញៀន ហើយរួមគ្នាដើម្បីផ្សព្វផ្សាយឱ្យអ្នកផ្សេងៗទៀតទទួលសារទាំងនេះបាន ពិសេសយុវជនព្រោះថាមានតែការអប់រំតែមួយគត់ដែលអាចឈានទៅដល់ការលុបបំបាត់បានទាំងស្រុងនូវបញ្ហានៃការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមរបស់យើង, ចេញពីខ្លួនយើង យើងនឹងអាចពង្រីកដល់សហគមន៍យើង ចេញពីសហគមន៍យើង យើងនឹងពង្រីកការទប់ស្កាត់នូវការមិនប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមរបស់យើង។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អនុស្សរណៈនេះ គឺជាទម្ងន់មួយបន្ថែមទៀត ដែលមានការចូលរួមពីសមាជិកនៃសហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជា ក្នុងការអនុវត្តឱ្យបានជោគជ័យក្នុងខ្លឹមសារនៃអនុស្សរណៈ ហើយក៏ជាការបង្ហាញអោយឃើញច្បាស់ថាសមាជិកនៅក្នុងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា មិនមានការពាក់ពន្ធ័ជាមួយបញ្ហាគ្រឿងញៀន ដែលនេះគឺជាការសម្អាតចកក្នុងបឹងឱ្យឃើញទឹកថ្លា ដូចអ្វីដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី «យើងមិនមែនវែកចកទេ តែយើងសម្អាតចក ហើយការសម្អាតពី ១ដុំ ទៅ ១ដុំ ដោយមិនអនុញ្ញាតឱ្យចកផ្សេងទៀតចូលមកទៀតទេ»។

ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានលើកឡើងថាប្រជាជនកម្ពុជា ចំនួន៦៥% ជាប្រជាជនសកម្ម និងពេញកម្លាំង ហើយក្នុងនោះគឺយុវជនមានចំនួនច្រើនបើតាមការសិក្សាទិន្នន័យចន្លោះពី ៣ទៅ ៤មុឺននាក់ ជាយុវជនដែលប្រឈមមុខខ្ពស់ទៅការញៀននៃគ្រឿងញៀននាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ហើយទើបអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំធ្វើយ៉ាងណាកាត់ផ្តាច់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃបញ្ហាគ្រឿងញៀន ដើម្បីទប់ស្កាត់កុំឱ្យយុវជនដែលកំពុងនៅមាត់រណ្តៅនៃការញៀនគ្រឿងញៀន អាចដកខ្លួន ឬបញ្ឈប់នូវរាល់បញ្ហាដែលឈានទៅប្រើប្រាស់គ្រឿងញៀន។

ជាមួយនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានប្រកាន់យកនូវវិធានការអប់រំ ជាអាទិភាព ហើយបន្ទាប់មកឈានទៅវិធានការអនុវត្តច្បាប់ និងវិធានវិធានការផ្សេងៗទៀតក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ព្រោះបញ្ហាគ្រឿងញៀនជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លប់បំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ នៅក្នុងន័យនេះសម្តេចបវរធិបតី ស្នើសុំឱ្យថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស រហូតដល់សមាជិកគ្រួសារ ត្រូវធ្វើការអប់រំក្រើនរំលឹកអំពីផលប៉ះពាល់វិនាសកម្មនៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់តឹងរឹងបំផុតចំពោះការប្រើប្រាប់គ្រឿងញៀន ត្រូវនិយាយថា «ទេដាច់ខាតចំពោះគ្រឿងញៀន»។

លោក ជា ច័ន្ទបរិបូរណ៍ ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបង្ហាញនូវមោទនភាព ដែលបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកជាអាទិភាពខ្ពស់។

ប្រធានសហព័ន្ធបានគូសបញ្ជាក់ថា សាររបស់កីឡាករ កីឡាការិនី អ្នកអត្ថាធិប្បាយកីឡានឹងបានទៅដល់យុវជនដែលជាអ្នកគាំទ្រ និងទស្សនាកីឡាអេឡិចត្រូនិក ហើយអាចនឹងមានឥទ្ធិពលជ្រួតជ្រាបដល់ពួកគេឱ្យមានការយល់ដឹងចូលរួមទប់ស្កាត់ និងជៀសឆ្ងាយពីគ្រឿងញៀន ដូចជាពាក្យស្លោកថា លេងកីឡាភ្លេចញៀន ស្តាយពានចូលផ្ទះ និងត្រូវនិយាយថាទេចំពោះគ្រឿងញៀន៕

(សៀមរាប)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីទទួលទានអាហារពេលល្ងាច នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកគ្មានមីននៅខេត្តសៀមរាប។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រះអង្គម្ចាស់ Mired Raad Al-Hussein នៃប្រទេសហ្ស៊កដា នីបេសកជនពិសេសនៃសន្ធិសញ្ញាអូតាវ៉ា លោកស្រីបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងគណៈប្រតិភូនៃប្រទេសជាសមាជិកសន្ធិសញ្ញាអូតាវ៉ាប្រមាណ១៦៤ប្រទេស ព្រមទាំងគណៈប្រតិភូរដ្ឋភាគី ឥស្សរជនជាតិជាន់ខ្ពស់ អង្គទូតនានា ដៃគូអភិវឌ្ឍន៍ និង តំណាងវិស័យឯកជនជាច្រើននាក់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជម្រាបអង្គពិធីថា ខេត្តសៀមរាប, ជាពិសេសអង្គរ, មានប្រវត្តិសាស្ត្រជាយូរកាលណាស់មកហើយ ធ្លាប់ជារាជធានីដ៏រុងរឿងនៃអាណាចក្រដែលធំជាងគេលើពិភពលោកនៅសតវត្សទី១២ ប៉ុន្តែក៏ធ្លាប់បានធ្លាក់ចុះដល់ចំណុចទាបបំផុតដោយសារតែជម្លោះ និងជាពិសេសអំពើប្រល័យពូជសាសន៍ ដែលបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមពាសវាលពាសកាល។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបង្ហាញនូវមោទនភាពដ៏ជ្រាលជ្រៅ ដែលនាពេលនេះខេត្តសៀមរាប បានក្លាយជានិមិត្តរូបនៃសន្តិភាព វប្បធម៌ និងអរិយធម៌ និងជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ប្រវត្តិសាស្ត្រកម្ពុជា គឺជាប្រវត្តិសាស្ត្រពោរពេញទៅដោយការតស៊ូ។ ជាច្រើនទស្សវត្សរ៍មកហើយ ប្រទេសកម្ពុជាត្រូវបានទទួលរងគ្រោះដោយសារជម្លោះ ជាពិសេសចាប់ពីទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៩៨ ដែលបន្សល់ទុកនូវមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាច្រើនលានគ្រាប់។ ទោះបីជាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅបន្តឆក់យកជីវិតមនុស្ស បង្ករបួស និងបង្អាក់ការអភិវឌ្ឍជាច្រើនឆ្នាំទៀត។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចាត់ទុកកម្មវិធីនៅថ្ងៃនេះ គឺជាសក្ខីភាពនៃក្តីសង្ឃឹម វឌ្ឍនភាព និងការប្តេជ្ញាចិត្តដ៏ក្លៀវក្លា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ប្រជាជនកម្ពុជា និងការគាំទ្រដោយមិនចេះនឿយហត់ពីដៃគូអន្តរជាតិ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្ររបស់ខ្លួនពីវិនាសកម្មទៅជាការងើបឡើងវិញ និងភាពធន់។ ជាមួយគ្នានេះ កម្មវិធីសកម្មភាពកំចាត់មីនរបស់កម្ពុជាត្រូវបានបានទទួលស្គាល់ជាអន្តរជាតិ ដោយចាប់ពីឆ្នាំ១៩៩២ ដល់ចុងឆ្នាំ២០២៣, កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីប្រមាណ៣,០២៤គីឡូម៉ែត្រការ៉េដោយជោគជ័យ។ ការណ៍នេះមិនត្រឹមតែបានផ្តល់ឡើងវិញនូវសុខសុវត្ថិភាពដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្ដារវិស័យកសិកម្មឱ្យងើបឡើងវិញប្រកប ដោយផលិតភាព, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបានផ្តល់ទីកន្លែងរស់នៅប្រកបដោយសុខសុវត្ថិភាពជូនគ្រួសារជាច្រើនរាប់មិនអស់ ដែលសមិទ្ធផលទាំងអស់នេះ គឺជាសក្ខីភាពមួយបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជាក្នុងការយកឈ្នះលើកេរដំណែលនៃគ្រាប់មីន។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ទៀតថា នៅលើឆាកអន្តរជាតិ កម្ពុជាមានមោទនភាពដោយបានប្រែក្លាយខ្លួនពីអ្នកទទួលជំនួយអន្តរជាតិ មកជាអ្នករួមចំណែកដ៏សំខាន់ក្នុងការបោសសម្អាតមីន។ តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារ កម្ពុជាបានចែករំលែកនូវជំនាញ និងបទពិសោធជាមួយប្រទេសដទៃទៀត តាមរយៈការដាក់ចេញនូវការគាំទ្រកម្មវិធីពង្រឹងសមត្ថភាព ការបញ្ជូនអ្នកជំនាញបច្ចេកទេស និងកងកម្លាំងដ៏ក្លាហានរបស់កម្ពុជាឱ្យចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពបោសសម្អាតមីនកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លើសពីនេះ កម្ពុជាក៏បានរួមចំណែកផងដែរក្នុងការធានាគុណភាពនៃជីវិតរបស់អ្នកដែលរងគ្រោះដោយសារមីន ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការ ដែលមានគោលបំណងធានានូវសិទ្ធិមនុស្សពេញលេញ និងស្មើភាពសម្រាប់ជនពិការគ្រប់រូប។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកសមិទ្ធផលទាំងនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងស្ថិរភាពជូនជាតិ ដែលជាមូលដ្ឋានស្នូលសម្រាប់សកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តប្តេជ្ញាពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចបាននូវអនាគតគ្មានមីន និងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យបាននៅកម្រិតអប្បបរមា ជាពិសេសការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព១៨ ដែលមានគោលបំណងបញ្ចប់ផលប៉ះពាល់នៃមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ក្នុងឱកាសនេះផងដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំឮកថាសន្តិភាពដែលសម្រេចបានដោយលំបាកក្នុងប្រវត្តិសាស្ត្រកម្ពុជាគឺជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ ហើយសន្តិភាពនេះទៀតសោតត្រូវបានកសាងឡើងដោយសន្សឹមៗ តាមរយៈការបរិច្ចាគ ការលះបង់ និងជំនឿឥតងាករេថាការផ្លាស់ប្តូរពិតជាអាចធ្វើទៅបាន។

សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ចក្ខុវិស័យនៃពិភពលោកគ្មានមីន មិនគ្រាន់តែជាបំណងប្រាថ្នាផ្នែកគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការផ្នែកក្រមសីលធម៌ ដែលចាំបាច់សម្រាប់ការស្តារសេចក្តីថ្លៃថ្នូរ ការផ្តល់សិទ្ធិអំណាចដល់សហគមន៍ និងការធានាអនាគតមួយដែលកុមារគ្រប់រូបអាចលេងកំសាន្តដោយសេរី ប្រជាកសិករគ្រប់រូបអាចភ្ជួររាស់ធ្វើស្រែចម្ការដោយគ្មានភាពភ័យខ្លាច ហើយគ្រួសារនីមួយៗរស់នៅប្រកបដោយសុវត្ថិភាព៕