នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនស្រ្តីម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការករណីចេញសែកស្អុយ និងឆបោក

ការឃាត់ខ្លួននេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ដីកានេះបានបញ្ជាឲ្យឈ្មោះ ចាន់ គន្ធា ភេទស្រី អាយុ៥១ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៨ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចូលបង្ហាញខ្លួនឲ្យមុនថ្ងៃទី៣១ ខែកក្កដា។
ការបញ្ជាឲ្យចូលខ្លួននេះ គឺដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និង ឆបោក»។
ក្រោយការឃាត់ខ្លួននៅតាមផ្លូវ៦០ម៉ែត្រ ស្រ្តីរូបនេះ ត្រូវបានបញ្ជូនទៅសួរនាំបន្តនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។


0 Comments:
Post a Comment