ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅបណ្តាញសង្គមនាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះថា «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ។

(ព្រះសីហនុ)៖ នៅយប់ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យកម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៥ នៅខេត្តព្រះសីហនុ
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួនសរុប៣៥៣.៨២៣នាក់ ក្នុងនោះមានភ្ញៀវជាតិ៣៤៩.៨១០នាក់ និងភ្ញៀវបរទេស៤.០១៣នាក់៕

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយដំណើរការរយៈពេលមួយថ្ងៃកន្លះកន្លងទៅ។

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការធានា៣យ៉ាង ពិតជាពុំចែងក្នុងកិច្ចព្រមព្រៀងនយោបាយឈ្នះឈ្នះនៅកម្ពុជានោះទេ តែជំនឿទុកចិត្តក្នុងការអនុវត្តន៍ មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសមួយចំនួនទៅទៀត។
ការធានា៣យ៉ាងដែល សម្តេចតេជោ ហ៊ុន សែន ដាក់ចេញសម្រាប់គូជម្លោះនៅក្នុងនយោបាយឈ្នះឈ្នះនោះគឺ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចដូចតទៅ៖
ថ្ងៃនេះខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រី ទៀ សីហា និង នាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍នយោយ ឈ្នះឈ្នះ។
តាមពិតដូចពួកគាត់និយាយ គឺការធានាទាំង៣យ៉ាង ពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេ គឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្ត និងអនុវត្តជាក់ស្តែងដោយការជឿទុកចិត្ត ដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីរយៈពេល២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ។
ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយ
ចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។
បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយ តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ៕

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយកម្លាំងចម្រុះការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

(រាជធានីភ្នំពេញ)៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តឯកសារសំខាន់ចំនួន២គឺ «ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី២០២៤-២០២៨» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រីប្រមាណ៥០០រូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងរំលេចពីសមិទ្ធផលធំៗជាច្រើនដែលទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចបាននាដើមនីតិកាលទី៧ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១» ក្នុងនោះ ស្នូលនៃយុទ្ធសាស្រ្ត គឺផ្តោតលើការកែទម្រង់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ហើយ «បច្ចេកវិទ្យាឌីជីថល» ជាអាទិភាពគន្លឹះ ដើម្បីធានានិរន្តរភាពតួនាទី សំដៅគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ គូសបញ្ជាក់ថា ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រនៃការកែទម្រង់របស់រាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្រ្តីបានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថល នៃទីស្តីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨» ជាមគ្គទេសក៍សម្រាប់តម្រង់ទិសដល់ការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងធានាឱ្យបាននូវនិរន្តរភាពការងារក្នុងការបំពេញបេសកកម្មស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី។ ផែនការយុទ្ធសាស្ត្រនេះ នឹងរួមចំណែកកសាងស្ថាប័ន ព្រមទាំងការកសាងមូលធនមនុស្ស តាមរយៈការដាក់ចេញនូវផែនការសកម្មភាពច្បាស់លាស់ និងត្រូវអនុវត្តស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីធានាឱ្យបាននូវ «ប្រសិទ្ធភាពសមិទ្ធកម្ម»។ ទន្ទឹមនេះ «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨» នឹងជួយជំរុញការចូលរួមធ្វើបរិវត្តកម្មឌីជីថល ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃប្រព័ន្ធការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ ដែលទីស្តីការគណៈរដ្ឋមន្ត្រីមានផែនការយុទ្ធសាស្ត្រ ដែលជាឯកសារមានចរិតជាយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្ថាប័ន។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានក្រើនរំលឹកឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ទិស្តីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមរបស់ សម្តេចតេជោ ហ៊ុន សែន គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារទាំង៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានផ្តល់នូវអនុសាសន៍សំខាន់៦ចំណុច ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដូចតទៅ៖ ទី១. ត្រូវចូលរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវនេះឱ្យបានជោគជ័យ ដោយប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម និងសកម្ម ចូលរួមចំណែកសម្រេចឱ្យបាននូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទី២. ត្រូវតម្កល់ និងប្រកាន់ខ្ជាប់ឱ្យបាននូវគុណតម្លៃស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ទី៣. ត្រូវបន្តបង្កើនគុណភាព ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងធានាឱ្យបាននូវនិរន្តរភាពការងារក្នុងការបំពេញបេសកកម្មស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបណ្តុះវប្បធម៌ «រៀនសូត្រជារៀងរហូត និងរៀនផងធ្វើផង»។ ទី៤. ត្រូវប្រើប្រាស់ឯកសារទាំងពីរនេះជាគោលក្នុងការរៀបចំផែនការអភិវឌ្ឍន៍ស្ថាប័ន ផែនការថវិកា និងផែនការសកម្មភាពផ្សេងៗទៀត។ ទី៥. ត្រូវផ្ដោតលើការអនុវត្តសកម្មភាពការងារដែលបានកំណត់នៅក្នុងឯកសារទាំងពីរប្រកបដោយគណនេយ្យភាព និងទី៦. ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងវាយតម្លៃប្រកបដោយតម្លាភាព ក្រមសីលធម៌វិជ្ជាជីវៈ និងគណនេយ្យភាព។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជារួមដែលទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចបាន ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងរយៈកាលកន្លងមក តាមរយៈការអនុវត្តសកម្មភាពការងារក្នុងស្មារតីបុរេសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ នៅក្នុងឱកាសនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ជាកិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ៕

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួល ដោយយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអែរ K6(ATR-72) ហោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ប្រកបដោយភាពជោគជ័យ ជាមួយអ្នកដំណើរចំនួន៦០នាក់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឱក តារារិទ្ធ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment(CAI) តំណាងមកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ បុគ្គលិកក្រុមហ៊ុន និងអជ្ញាធរពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
គួរបញ្ជាក់ថា៖ អាកាសយានដ្ឋានអន្តរជាតិនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Coastal Airport Investment។ ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ។ តាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរ រយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងទទួលបានអ្នកដំណើរប្រមាណ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរ ម៉ូតូឌុប និងម៉ូតូកង់បីគ្រប់ប្រភេទ ចូលរួមក្នុងការផ្តល់នូវព័ត៌មានពិសេស និងត្រូវធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដោយលួចរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនដើម្បីធានាសុវត្ថិភាព។

(ភ្នំពេញ)៖ លោក រឿង សារ៉េត ប្រធានសារមន្ទីរខ្លែងខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រោយព្រះបាទអង្គឌួង សោយទិវង្គត ព្រះរាជពិធីបង្ហើរខ្លែងខ្មែរ លែងមានទៀតហើយ ខណៈសព្វថ្ងៃមានតែការព្យាយាមបង្កើតព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរី ជាពិសេសការបង្កើតមហោស្រពបង្ហើរខ្លែង។

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចូលរួមជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិព្រែកសំរោងទី១ និងភូមិព្រែកសំរោងទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានចំនួន១២២៩ក្បាលដី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីធានាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលនៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
ពិធីសំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណផ្សារធម្មជាតិរុនតាឯក ក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការចូលរួមកម្មវិធី Fostering Tourism Growth and Cultural Exchange between China and Cambodia នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០២៤៕

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ – Cyber Security Awareness Month” ដែលជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាពនិងសុវត្ថិភាពសន្តិសុខសាយប័រ ដែលមានការអញ្ជើញចូលរួមពីឯកឧត្ដម សំ សិទ្ធិសិរី អគ្គនាយកនៃនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។