សូមស្វាគមន៍ www.sitreaksmeyrsmdailynews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......
សូមស្វាគមន៍ គេហទំព័រ ស៊ីតរស្មី អអេសអឹម ដេលី ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......

Tuesday, April 30, 2024

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤។

ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញត្រូវប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងកាលទេសអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។ ក្នុងនោះសម្ដេចធិបតី បានបញ្ជាឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើល បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០អង្សា ក្រសួងអប់រំ អាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចបានបង្កើតក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្ដីមួយ សម្រាប់តាមដាន ពិនិត្យការងារផ្សេងៗដែលបានដាក់ចេញហើយជាប់គាំង ឬមិនដំណើរការល្អ ដើម្បីជំរុញការងារនោះឱ្យសម្រេចបាន ឬក៏ត្រូវវះកាត់ចេញ។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី ស្នើឱ្យកែលម្អប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ ដើម្បី អាចឱ្យរថភ្លើងអាចបើកបានក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កំពង់ផែនៅខេត្តកំពត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសអរគុណជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញគាំទ្រយ៉ាងផុសផុលចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ»។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ផែនការលើក្រដាសវាគ្មានតម្លៃសម្រាប់យើងទេ ប៉ុន្ដែតម្លៃគឺស្ថិតនៅលើការចាត់តាំង និងអនុវត្តច្បាស់លាស់»។

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤៩៣នាក់ ក្នុងទិសដៅបន្តពង្រឹងស្ថាប័នលើសមត្ថភាពភាពជាអ្នកដឹកនាំ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ បានដាក់ចេញដោយក្រសួងសុខាភិបាល អំពីកិច្ចការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍នេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរំលឹកណែនាំដល់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ឲ្យយកចិត្តទុកដាក់ធ្វើ Staff performance Review ដើម្បីជួយតំរង់ទិសដៅការងារ និង ដើម្បីផ្តល់ព័ត៌មានត្រឡប់ដល់បុគ្គលិក ដើម្បីឲ្យបុគ្គលិកបានដឹងពីអ្វីដែលខ្លួនបានធ្វើនឹងទទួលបាន ឱកាសពង្រីកសមត្ថភាពបំពេញការងាររបស់គេបន្ថែមទៀត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបង្ហាញពីគោលបំណងរបស់មេរៀន Boosting Staff performance ដែលផ្តល់ចំណេះដឹងដល់អ្នកដឹកនាំឲ្យស្គាល់ពីលក្ខណៈរបស់បុគ្គលិក ដែលបំពេញការងារក្រោមស្តង់ដា (under performers) និង បុគ្គលិកដែលបំពេញការងារល្អ (high performance staff) និងបានយល់ដឹងពីវិធីសាស្រ្តគ្រប់គ្រង under performed staff and high performed staff ឲ្យមានប្រសិទ្ធិភាព។

បន្ថែមពីលើនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបង្ហាញពីភាពខុសគ្នា និងការប្រើប្រាស់រវាងការបង្ហាត់បង្ហាញ (Coaching) និងការចង្អុលបង្ហាញ (mentoring) ដែលជាឧបករណ៍ចំាបាច់ដែលថ្នាក់ដឹកនាំត្រូវប្រើប្រាស់នៅក្នុងការងារអភិវឌ្ឍន៍អាជីពការងាររបស់បុគ្គលិករបស់ខ្លួន ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕

Monday, April 29, 2024

ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំ​កម្ម​វិធី​អបអរ​សាទរ​ទិវា​កម្ម​សិទ្ធិ​បញ្ញា​ពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ "ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត" ក្នុងគោលបំណង​បង្កើន​ការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់​ដឹ​ង​អំ​ពី​សារៈ​សំខាន់ និង​ផលប្រយោជន៍នៃ ការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់សហគ្រិន និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ ក្នុងការជំរុញនិងបង្កើតតម្លៃបន្ថែមលើ ធុរកិច្ច បង្កើតផលិតផលថ្មី និងការអភិវឌ្ឍបច្ចេកវិទ្យា ព្រម​ទាំងបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូបឱ្យចូលរួម លើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង នវានុវត្តន៍ និងសុខុមាលភាពអ្នកប្រើប្រាស់ ដោយអនុលោម​តាម​ច្បាប់​ជា​ធរមាន។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតអូស្រ្តាលី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងភ្ញៀវកិត្តយសជាច្រើនរូបផ្សេងទៀត។

គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ​បាន​បើក​កិច្ចប្រជុំពិភាក្សាគ្នាលើកទី២ ដើម្បីពិនិត្យវឌ្ឍនភាព​កិច្ច​សហ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​ព្រំដែន​ប្រទេស​ទាំងពីរ និងបន្តរៀបចំយន្តការ​ទាក់ទង​ទៅ​នឹង​របៀប​របប​ការងារ​របស់​គណៈ​កម្មការ​ផង​ដែរ។ នេះបើតាមការឲ្យដឹងពីលោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យ​អគ្គ​បញ្ជាការ នៃ​កងយោធពលខេមរភូមិន្ទ។

ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម លោកឧត្តមសេនីយ៍ទោថោង សូលីម៉ូ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ រ៉ូយ៉ាល អង្គរ រីសត ក្នុងខេត្តសៀមរាប ដោយភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាប្រធាន​គណៈ​កម្មការ​កិច្ច​សហ​ប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវខណៈភាគីឡាវ ដឹក​នាំ​ដោយ ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធាន​អគ្គ​សេនា​ធិការ​កង​ទ័ព​ប្រជាជន​ឡាវ និង​ជា​ប្រធាន​គណៈកម្មការកិច្ច​សហ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​របៀប​រៀប​រយ​តាម​បណ្ដោ​យ​ព្រំដែន​ឡាវ-កម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា គណៈកម្មការ​កិច្ច​សហ​ប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ មានភារ​កិច្ច​ដ៏សំខាន់​នៅក្នុងការសម្របសម្រួលផ្នែកសន្តិសុខ របៀបរៀបរយធ្វើឲ្យព្រំដែនមានសន្តិភាព បង្ក​លក្ខណៈឲ្យស្ថាប័នជំនាញសហការគ្នាទប់ស្កាត់រាល់ល្មើសនានា និងការអភិវឌ្ឍន៍។ នាយ​ឧត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បានបន្ថែម ដើម្បីឲ្យការអនុវត្តទទួលបានជោគជ័យ គណៈកម្មការ​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ប្រកាន់ភ្ជាប់នូវគោលការណ៍សន្តិភាព មិត្តភាព ហើយរាល់បញ្ហា​ដែល​បាន​កើត​ឡើង​ត្រូវ​ដោះ​ស្រាយ​ដោយសន្តិវិធី និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកផងដែរ។

ជាមួយនោះត្រូវជំរុញឲ្យទំនាក់ទំនងរបស់កងទ័ពប្រទេសទាំងពីរក្នុងស្មារតីសាមគ្គីភាព មិត្តភាព និង​ជា​អ្នកជិតខាងល្អ ជាពិសេសបណ្ដាអង្គភាពតាមបណ្ដោយព្រំដែន ធ្វើការទំនាក់ទំនងគ្នា ផ្លាស់​ប្ដូរ​ព័ត៌មានគ្នា ដោយបង្កើតឲ្យមានការលេងកីឡា សិល្បៈ និងបន្ត​យន្តការ​ការងារ​របស់​គណៈ​កម្មការ​ប្រទេសទាំងពីរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស បានឯក​ភាព​ចំពោះ​ការ​លើក​ឡើង​របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ហើយសន្យាបន្តពង្រឹង​កិច្ច​សហការ​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឲ្យក្លាយជាព្រំដែនសន្តិភាព បញ្ជៀស​ឲ្យ​បាន​រាល់ការប៉ះទង្គិចគ្នា ដោយសហការទប់ស្កាត់រាល់បទល្មើសនានា ដូចជាអំពើភេរវកម្ម ការ​ជួញ​ដូរ​មនុស្ស ការជួញដូរគ្រឿងញៀន ការជួយដូរអាវុធយុត្តិភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការ​កាប់​បំផ្លា​ញ​ព្រៃឈើ ។ល។

ជាមួយនោះ បន្តពង្រឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ក្នុងការអប់រំ​ប្រជា​ពលរដ្ឋដែលរស់​នៅ​តាម​បណ្ដោយ​ព្រំដែន​ឱ្យ​យល់​ដឹង​ពី​ច្បាប់ និង​សេចក្តី​កំណត់​ផ្សេង​ៗ​របស់​ប្រទេស​ទាំង​ពីរ ជៀសវាងការប្រព្រឹត្តអំពើមើលច្បាប់ និងសកម្មភាពដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ ​សុវត្ថិភាព តាមបណ្តោយព្រំដែនប្រទេសទាំងពីរ៕ អត្ថបទ៖ បាន ចក់

Sunday, April 28, 2024

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៧និង០០នាទី លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការស្តីទី ដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់ ផែន តាម ជំនាញ ៕

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

Friday, April 26, 2024

(ភ្នំពេញ)៖ តាមរយៈសំឡេងខ្លាំងៗពីលើវេទិកានៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសជំហរយ៉ាងដាច់ណាត់មិនចរចា ជាមួយភាគីណាមួយទៀតឡើយ ពិសេសប្រទេសវៀតណាម ដែលចេញមកជំទាស់រឿងកម្ពុជាកសាងព្រែកជីកហ្វូណន-តេជោ ដើម្បីផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ចំនួន ៧ចំណុច ដល់សមាគមឧកញ៉ាកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

ការផ្ដល់អនុសាសន៍ និងស្នើសុំកិច្ចសហការរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ធ្វើឡើងនៅក្នុងឱកាសដែលលោក ចូលរួមជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង «ពិធីបិទសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤» របស់សមាគមឧកញ៉ាកម្ពុជា ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិនស៊ីធី។

ដោយសង្កេតឃើញពីតួនាទី និងមុខងារដ៏សំខាន់របស់សមាគមឧកញ៉ាកម្ពុជា និងក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារឧកញ៉ា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់នូវអនុសាសន៍មួយចំនួន និងស្នើសុំកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជា ដូចខាងក្រោម ៖

* ១៖ គោរមវន្តទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

* ២៖ ចលនាគោរមវន្តដែលជាសមាជិករបស់សមាគម ឱ្យចូលរួមកាន់តែសកម្មភាពថែមទៀត ក្នុងការអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការផ្តល់អំណោយជាថវិកា និងការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុងនោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ដ្រ វត្តអារាម អគារសាធារណៈជាដើម។

* ៣៖ ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ា ឱ្យស័ក្កិសមស្របតាមគុណបំណាច់របស់គោរមវន្ត ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ ក៏ដូចការបញ្ចប់គោរមងារឧកញ៉ា ក្នុងករណីប្រព្រឹត្តល្មើសនឹងបញ្ញាត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្ដីពីគោរមងារឧកញ៉ា ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ឧកញ៉ា។

* ៤៖ ក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ាកម្ពុជាត្រូវខិតខំប្រឹងប្រែងលើកកម្ពស់កិត្យានុភាពរបស់ខ្លួន ដើម្បីកៀរគរសមាជិកឱ្យកាន់តែច្រើន និងលើកកម្ពស់ភាពជាតំណាង (representativeness) របស់ខ្លួនជូនសហគមន៍ឧកញ៉ាទាំងមូល។

* ៥៖ សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំផែនការសកម្មភាពការងារសង្គម និងសប្បុរសធម៌ ជាពិសេសពន្លឿនការបង្កើតមូលនិធិសមាគមឧកញ៉ាកម្ពុជា ដោយធានាឱ្យសមាជិក-សមាជិកាគ្រប់រូប មានឱកាសចូលរួមក្នុងសកម្មភាពទាំងនោះ ហើយមានអ្នកទទួលផលច្រើនពីគ្រប់មជ្ឈដ្ឋាន ដើម្បីលើកកម្ពស់សក្តានុពល និងកិត្យានុភាពរបស់សមាគម។

* ៦៖ សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំយន្តការ និងមានកម្មវិធីច្បាស់លាស់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផង និងភាពជាដៃគូផង នៅក្នុងទីផ្សារ សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងស្រុក និងទាក់ទាញការវិនិយោគពីក្រៅប្រទេសមកប្រទេសកម្ពុជា។

* ៧៖ សមាគមឧកញ៉ាកម្ពុជាគួរបន្តសហការឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការកែលម្អបរិយាកាសធុរកិច្ច និងកសាងបរិយាកាសដែលមានភាពទាក់ទាញ និងអំណោយផលដល់សកម្មភាពអាជីវកម្ម សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ និងបរិយាបន្ន។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្ថែមថា ការរៀបចំ និងកិច្ចដំណើរការសន្និបាតលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា ប្រកបដោយភាពជោគជ័យនាពេលនេះ គឺជាបង្គោលចរសំខាន់មួយ ដែលឆ្លុះបញ្ចាំងពីឧត្តមភាពនិងវឌ្ឍនភាពគួរជាទីមោទននៃការកសាង និងចងក្រងសហគមន៍ឧកញ៉ា ដែលជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងបាននិងកំពុងក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្ដែងនូវការអបអរសាទរ និងការវាយតម្លៃខ្ពស់ជូនចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបានបន្តរីកលូតលាស់ជាលំដាប់ ដោយផ្តើមពីសមាជិកត្រឹម ៣២រូប នៅចុងឆ្នាំ២០២២ មកដល់ ៣៦៥រូប ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ និងជាពិសេសបានសម្រេចនូវសមិទ្ធផលជាច្រើនជូនសង្គមជាតិ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត រួមទាំងសកម្មភាពមនុស្សធម៌នានា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។

តាមការលើកឡើងរបស់លោក វង្សី វិស្សុត ឧកញ៉ា ជាគោរមងារដ៏ឧត្តុង្គឧត្តម ដែលបានចាក់ឬសជ្រៅនៅក្នុងប្រវត្តិសាស្ត្រ និងសង្គមខ្មែរយើងយូរលុងណាស់មកហើយ។ ក្នុងដំណើរនៃការស្តារ, ការកសាង និងការអភិវឌ្ឍកម្ពុជា ចាប់តាំងពីបាតដៃទទេ រហូតសម្រេចបាននូវវិបុលភាព និងវឌ្ឍនភាពរីកចម្រើនដូចបច្ចុប្បន្ន ក្រោមអគ្គមគ្គុទេសន៍ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមហាបុរសរដ្ឋគ្មានពីររបស់កម្ពុជា និងការនាំមកជូនប្រទេសជាតិនូវសុខសន្តិភាព ជាពិសេសក្នុងរយៈពេលជាង ២ទស្សវត្សរ៍មុនវិបត្តិកូវីដ-១៩ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន បានក្លាយជាអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយក៏បានក្លាយជាសមរភូមិថ្មីមួយ ដែលនាំឱ្យគោរមងារឧកញ៉ាបន្តមានតម្លៃបន្ថែមទៀត។ ពិតណាស់ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧% ក្នុងមួយឆ្នាំ រហូតជាប់ឯក្តទកម្មជាប្រទេសមួយក្នុងចំណោមប្រទេសដែលអភិវឌ្ឍលឿនជាងគេក្នុងសកលលោក ក្នុងអំឡុងពេលនោះ គឺពិតជាពុំអាចកាត់ផ្តាច់បានពីចូលរួមពីសំណាក់គោរមវន្ត ដែលភាគច្រើនជាអាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលកំពុងមានវត្តមាននៅទីនេះនោះទេ។

លោកក៏បានគូសរំលេចអំពី ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដែលប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយ និងបានចាត់វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូសំខាន់បំផុត ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការបង្កើតការងារ, នវានុវត្តន៍, ការរលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានបន្តអនុវត្តនូវចក្ខុវិស័យនេះ ដោយចាត់ទុកការអភិវឌ្ឍវិស័យឯកជន ជារបៀបវារៈគោលនយោបាយដ៏សំខាន់សម្រាប់ជំរុញកំណើន នៅក្នុងបរិការណ៍នៃដំណើរការបរិវត្តកម្មសង្គម សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និងសម្រាប់រយៈពេល ២៥ឆ្នាំទៅមុខ ជាពិសេសការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារ តំបន់ និងសកល ដូចមានគូសបញ្ជាក់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លើសពីនេះ សកម្មភាពរបស់ សម្តេចមហាបវរធិបតី ផ្ទាល់ ដូចជាការដាក់ចេញនូវវិធានការមុតស្រួចជាច្រើននៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាបន្តបន្ទាប់ និងការដឹកនាំគណៈប្រតិភូផ្ទាល់ក្នុងបេសកកម្មក្រៅប្រទេសជាច្រើនលើកច្រើនសារ ដើម្បីទាក់ទាញនិងកៀរគរវិនិយោគិន បានបង្ហាញពីស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ចំពោះវិស័យឯកជន។

ស្របពេលដែល ស្ថានភាពសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុក វិស័យឯកជន ជាពិសេសអ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករទាំងអស់ គឺជាប្រភពមិនចេះរីងស្ងួតនៃចលនាមនុស្សធម៌ផង និងជាខែលសំខាន់មួយក្នុងការការពារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិខាងក្រៅផង ហើយថែមទាំងជាកាតាលីករកជួយធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែមានភាពធន់ និងចីរភាពទៀតផង។ លោក បានគូសបញ្ជាក់ទៀតថា ការត្រៀមខ្លួនរួចរាល់របស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចនានាក្នុងព្រះរាជាណាចក្រកម្ពុជា នឹងអាចប្រែក្លាយកាលៈទេសៈលំបាកនេះ ទៅជាឱកាសសម្រាប់ការបន្តលូតលាស់ រីកចម្រើនជូនប្រជាជន សេដ្ឋកិច្ចជាតិ និងជាតិទាំងមូល៕

Thursday, April 25, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿថា គ្រប់សិល្បករ សិល្បការនីសុទ្ធតែមានការទទួលខុសត្រូវខ្ពស់ជាមួយនឹងការទទួលស្គាល់ការកែប្រែនូវរាល់កំហុសខុសឆ្គងចេតនា និងអចេតនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «ពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី» នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤៕