សូមស្វាគមន៍ www.sitreaksmeyrsmdailynews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......
សូមស្វាគមន៍ គេហទំព័រ ស៊ីតរស្មី អអេសអឹម ដេលី ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......

Monday, April 22, 2024

ចំនួនអ្នកទស្សនា: Views

 ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៤ យោងប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វេរភាគីជ័យឃ្លាំង ឃុំក្រញូង

សែនជ័យ ស្រុកស្នួល ខេត្តក្រចេះបានខ្សឹបឲ្យដឹងថា មួយរយៈនេះមានឈ្មួញ៣-៤នាក់សម្រុកដឹកជញ្ជូនធ្យូងតាមរថយន្តយក្សចេញទៅស្រុកយួន តាមច្រកជ័យឃ្លាំងគ្មាន មន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឬបង្ក្រាបឡើយសប្បាយកើប......មិនខ្វល់និបទបញ្ជារថ្នាក់លើឡើយ។

  មន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ទតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារជ័យឃ្លាំង កំពង់តែសប្បាយដោយឡានយក្សជាច្រើនគ្រឿងដឹកធ្យូងចេញទៅស្រុកយួនរាល់យប់។

ប្រភពបានឲ្យដឹងថាឈ្មួញដឹក ជញ្ជូនធ្យូងចេញ ទៅស្រុកយួន មានឈ្មោះចែមុំ ដឹកជញ្ជូនធ្យូងចេញពីភូមិ105

ឃុំកន្ទួត ស្រុកចិត្របុរីតាមផ្លូវជាតិលេខ7Aឆ្ពោះទៅប៉ុស្តិ៍ព្រំដែនទ្វេរភាគី

ជ័យឃ្លាំង។

   ប្រភពបន្តឲ្យដឹងថា ពួកគេមានអ្នករត់

ការបើកផ្លូវជាមុន ទើបអាចដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំងដោយរលូនបានដោយ មិនប្រឈមនឹងការបង្ក្រាបពីសមត្ថកិច្ចតាមដងផ្លូវ។ 

   សកម្មភាពដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វេរភាគីជ័យឃ្លាំង តែងកើតឡើងចាប់ពីវេលាម៉ោង2រំលងអាធ្រាត្រដល់ម៉ោង6ព្រឹក។

   ប្រភពព័ត៌មានបានឲ្យដឹងថាចាប់តាំង

ពីលោកឧត្តមសេនីយ៏សាក់ សារ៉ាង មកកាន់ជាមេបញ្ជាការ

កងរាជអាវុធហត្ថខេត្តក្រចេះ 

មក ឈ្មួញក៏លែងដឹកតាមឡានសាំយ៉ុងប្តូរមកដឹកឡានធំៗវិញងាយស្រួលគ្របតង់ជិតក្នុងការបិទបាំងមិនឲ្យឃើញច្បាស់ពេក។

  បើនិយាយកម្លាំងសមត្ថកិច្ចតាមដងផ្លូវវិញមិនបាច់និយាយច្រើនណាស់មានថ្នាក់ស្រុក ថ្នាក់ខេត្ត ថ្នាក់ជាតិ។ល។មិនអាចរ៉ារ៉ាប់អស់ទេព្រោះច្រើនពេក ហើយឮថាសំបូរកម្លាំងធ្វើសេដ្ឋកិច្ចឲ្យស្នាក់ការ ឲ្យស្រុក ឲ្យខេត្ត ។ល។៕

0 Comments:

Post a Comment