សូមស្វាគមន៍ www.sitreaksmeyrsmdailynews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......
សូមស្វាគមន៍ គេហទំព័រ ស៊ីតរស្មី អអេសអឹម ដេលី ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......

Friday, July 19, 2024

ចំនួនអ្នកទស្សនា: Views

ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ​(TYDA) ព្យាបាល ប្អូនស្រី អូន សុផាផន អាយុ២៥ឆ្នាំ មានអាការៈចុកពោះជាខ្លាំង​ដោយសារ​រលាកខ្នែងពោះវៀនយ៉ាងធ្ងន់ធ្ងរ ធ្វើការវះកាត់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិ​ន​ព្រះ​កុសុមៈ។ ក្រោយពីទទួលបានការវះកាត់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញរួចមក អាការៈ មានភាព​ធូរ​ស្បើយច្រើន នឹងបានត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ ជាមួយទឹកចិត្តរីករាយ និងគោរពថ្លែង​អំណរ​គុណ​ជា​អនេកកប្បកាល ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

0 Comments:

Post a Comment