គេហទំព័រ ព័ត៌មាន
  • home
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខ
  • កីឡា
  • សុខភាព
  • ព័ត៌មានវិទ្យា
  • ជីវិតកំសាន្ត
  • Facebook Page
  • Youtube
Home ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ច សន្តិសុខសង្គម ទេសចរណ៍ ព័ត៌មានវិទ្យា កីឡា ជីវិត្តកំសាន្ត
សូមស្វាគមន៍ www.sitreaksmeyrsmdailynews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......
សូមស្វាគមន៍ គេហទំព័រ ស៊ីតរស្មី អអេសអឹម ដេលី ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......

Wednesday, November 22, 2023

អភិបាលខេត្តបាត់ដំបង នាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ជិត២ពាន់គ្រួសារ នៅស្រុកថ្មគោល និងស្រុកមោងឫស្សី

ចំនួនអ្នកទស្សនា: Views
Posted by www.sitreaksmeyrsmdailynews.com.kh on November 22, 2023 No comments

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង នៅថ្ងៃពុធទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវ ស្បៀងបម្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ចំនួន ២,០៥៨ គ្រួសារ ក្នុងនោះ -ស្រុកថ្មគោល ចំនួន ១,៦០៣គ្រួសារ-ស្រុកមោងឫស្សី ចំនួន៤៥៥ គ្រួសារ ។

ក្នុងឱកាសនោះដែរ លោក សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងនៅថ្ងៃនេះ តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់សម្ដេចដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយសារទឹកជំនន់គ្រោះរាំងស្ងួត រហូតមកដល់បច្ចុប្បន្ននេះ ។

លោកបានបន្តថា ចំពោះស្បៀងអាហារដែលប្រគល់ជូននាពេលនេះ គឺជាការសម្រាលបន្ទុកបានមួយរយៈពេលខ្លី ហើយក្នុងនោះយើងធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ ។

លោកបានបន្តទៀតថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាល នៅតែមានគោលនយោបាយផ្ដល់បណ្ណសមធម៌ ប័ណ្ណហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលងាយធ្លាក់ក្នុងបន្ទាត់ក្រីក្រ ប្រជាពលរដ្ឋដែលក្រីក្រ រដ្ឋាភិបាលឧបត្ថម្ភជាថវិកាប្រចាំខែ ផ្ដល់នូវការព្យាបាលជម្ងឺដោយឥតគិតថ្លៃជាដើម ដែលសម្រាលបន្ទុកយ៉ាងច្រើនដល់ប្រជាពលរដ្ឋដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ តែទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋត្រូវតែខិតខំប្រកបរបរ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ចូលរួមរក្សាសន្ដិភាពប្រទេស ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែបន្តរីកចម្រើនទៅមុខផងដែរ ។

លោកបានមានប្រសាសន៍ណែនាំអំពីបញ្ហាចរាចរណ៍ ពិសេសអំឡុងពេលដែលផ្លូវអាស៊ានហាយវេលេខ១ (ផ្លូវជាតិលេខ៥) ទើបដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ និងពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត គោរពផ្លាកសញ្ញាចរាចរណ៍ ព្រោះអត្រាគ្រោះ ថ្នាក់ចរាចរណ៍ នៅតែបន្តគំរាមកំហែង ការស្លាប់ និងជនពិការធ្វើឱ្យបាត់បង់ធនធានមនុស្សជាច្រើន ដូចនេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ទើបកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាព ។

លោក ក៏បានណែនាំដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ ក្នុងនោះចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះថង់ប្លាស្ទិកមិនងាយរលាយក្នុងបរិស្ថានទេ ធ្វើឱ្យបរិស្ថានកាន់តែពុល និងគ្មានសណ្ដាប់ធ្នាប់ ដោយងាកមកប្រើថង់បរិស្ថាន ឬកាបូបបរិស្ថានជាដើម ដើម្បីកាត់បន្ថយការបំពុលក្នុងបរិស្ថាន៕

Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 Comments:

Post a Comment

Subscribe to: Post Comments (Atom)

Popular Posts

  • នគបាលក្រុងក្រចេះ ចាប់រថយន្តដឹកឈើ និងមនុស្ស២ពីរនាក់ទារលុយចំនួន 7 លានរៀលជាថ្នូរដោះលែងរថយន្តដឹកឈើវិញ
      (ខេត្តក្រចេះ) កម្លាំងនគបាលអធិការក្រុងក្រចេះ បានធ្វើការចាប់រថយន្តដឹកឈើ មួយគ្រឿងប្រភេទសាំយ៉ុងពណ៌ស ផ្លាកលេខ 5710 នៅចំណុចជិតរង្វង់មូលខ្លាស្ទុះ...
  • រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
    (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅរសៀលថ្ងៃទី១១ ខែមីនា...
  • ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.
     (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រ...
  • ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បញ្ជាក់ជំហរលុបបំបាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដ ក្នុងឆ្នាំ២០២៥
    (ភ្នំពេញ)៖  ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ...
  • រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី អញ្ជើញក្រុងពិលីបើកការដ្ឋានគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ «ឆ្នេរព្រែកត្រែង» ក្នុងខេត្តព្រះសីហនុ
    (ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ឌិត នីតា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ...
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងជាថ្មីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ
    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រ...
  • ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufacturing
    នៅល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលជំនួបរវាង សម្តេ...
  • មន្ត្រីនគបាលពម្មព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញត្រូវបានយុវជនម្នាក់ប្ដឹងទៅតុលាការរាជធានីភ្នំពេញ
    ភ្នំពេញៈ យុវជនម្នាក់វ័យ២៤ឆ្នាំដែលជាប់ការសង្ស័យឆក់ទ្រព្យសម្បត្តិអ្នកដទៃ ត្រូវក្រុមប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំព...
  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
    នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ...
  • ឯកឧត្តម គួច ចំរើន ណែនាំឱ្យខិតខំទាញយកកុមារតូចៗ ក្នុងខេត្តកណ្ដាល ឱ្យចូលសាលារៀនទាំងអស់ ដោយមិនត្រូវឱ្យមានកុមារតូចណាម្នាក់ មិនបានចូលរៀនឡើយ
    ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដោយសហការជាមួយការិយាល័យអប់រំ និងមត្តេយ្យសិក្សាសហគមន...

Recent Posts

Labels

  • កីឡា
  • ទេសចរណ៍
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សន្តិសុខសង្គម

Blog Archive

  • ►  2026 (2)
    • ►  July (1)
    • ►  June (1)
  • ►  2025 (123)
    • ►  March (21)
    • ►  February (50)
    • ►  January (52)
  • ►  2024 (641)
    • ►  December (54)
    • ►  November (48)
    • ►  October (54)
    • ►  September (54)
    • ►  August (52)
    • ►  July (54)
    • ►  June (52)
    • ►  May (54)
    • ►  April (52)
    • ►  March (56)
    • ►  February (53)
    • ►  January (58)
  • ▼  2023 (63)
    • ►  December (43)
    • ▼  November (20)
      • ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ...
      • បណ្ឌិត អ៊ាង សុផល្លែត ចូលរួមកិច្ចប្រជុំកំពូលក្របខណ្...
      • ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំអភិបាលរាជធានី-ខេត្ត ...
      • ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជ...
      • ក្រសួងទូរគមនាគមន៍ បន្តចុះអនុស្សរណៈលើការយោគយល់ ស្តី...
      • អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង ជួសជុលផ្លូវគ្រួ...
      • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអ្នកពាក់ព័ន្ធគ្រប់រូប...
      • សាលាភូមិន្ទរដ្ឋបាល ដឹកនាំកម្មសិក្សាការីចូលរួមអបអរស...
      • អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទ ៥ខ្សែ...
      • អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយទីប្រឹក...
      • ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណ...
      • ក្រសួងចំនួន ៣ ចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ ស្...
      • អភិបាលខេត្តបាត់ដំបង នាំយកគ្រាប់ពូជស្រូវស្បៀងបម្រុង...
      • រដ្ឋមន្ត្រីទូរគមនាគមន៍ ស្នើឱ្យក្រុមហ៊ុនជប៉ុនផ្នែកប...
      • សិស្សនៃវិជ្ជាជីវៈ ចៅក្រម សិស្សព្រះរាជអាជ្ញា និងសិស...
      • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍អ្នកវិនិយោគជ...
      • ប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ចំនួន ៦៩គ្រួសារក្ន...
      • រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋដែលមានអាយុចា...
      • លទ្ធផលនៃទស្សនកិច្ចការងារ និងការចូលរួមពិធីប្រកាសចូល...
      • សម្តេចធិបតី អំពាវនាវឲ្យពលរដ្ឋ ជួយគាំទ្រដល់ផលិតផលក្...
  • Popular Posts

    • រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
      (ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅរសៀលថ្ងៃទី១១ ខែមីនា...
    • ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.
       (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រ...
    • ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បញ្ជាក់ជំហរលុបបំបាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដ ក្នុងឆ្នាំ២០២៥
      (ភ្នំពេញ)៖  ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ...
  • សេដ្ឋកិច្ច

  • Total Pageviews

Copyright © 2012 គេហទំព័រ ព័ត៌មាន | Powered by Blogger
Design by Fabthemes | Blogger Template by NewBloggerThemes.com