សូមស្វាគមន៍ www.sitreaksmeyrsmdailynews.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......
សូមស្វាគមន៍ គេហទំព័រ ស៊ីតរស្មី អអេសអឹម ដេលី ញូស៍ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិប៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង / ទំនាក់ទំនង / Tele: 012602767.......

Sunday, December 17, 2023

ចំនួនអ្នកទស្សនា: Views

 លោកញ៉ឹប សំអឿន មេគយច្រកជ័យឃ្លាំង ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ បានប្រើក្មួយរបស់គាត់ដែលជាជនស៊ីវិលឲ្យចាំយកលុយ ពីរថយន្តដឹកទំនិញឆ្លងដែនចេញ,ចូលវៀតណាម-កម្ពុជាបានយ៉ាងស្រួល។ 

  អ្វីដែលពិសេសជាងនេះគឺការយកលុយពីទំនិញ ឬឈើ ធ្យូងចេញពីកម្ពុជាទៅវៀតណាម ដោយមិនមានវិក័យប័ត្រអ្វីត្រឹមត្រូវនោះទេ នៅពេលដែលឈ្មួញ ខកខានមិនបង់ ប្រាក់នោះករណីនេះត្រូវបានលេចធ្លាយផ្អើលទាំងយបយ៉ាងណាក៏ដោយលោកញ៉ឹប សំអឿន ធ្វើមិនដឹងមិនឮចំពោះទង្វើប្រាស់ចាកច្បាប់ប្រទេសនេះ។


តាមសេចក្តីរាយការណ៍ឲ្យដឹងថា ក្មួយប្រុសរបស់លោកមេគយច្រកជ័យឃ្លាំង ដែលដេកចងអង្រឹងចាំយកលុយពីរថយន្តដឹកឈើ,ដឹកធ្យូងនិងទំនិញផ្សេងៗជារៀងរាល់ ថ្ងៃនោះឈ្មោះលោកណែត។ 

 ប៉ុន្មានថ្ងៃមុននេះឈ្មួញដឹកឈើកូនក្ឆ្លរឡឹង២០ដុំងទៅប្រទេសវៀតណាម ត្រូវលោកណែតបង្គាប់ឲ្យបង់ប្រាក់១លានរៀល។តែដោយសារស្ត្រីឈ្មួញ ឈើនោះមិនមានប្រាក់ ក៏ក្លាយទៅជាការជជែកតវ៉ា នៅ មុខស្នាក់ការប៉ុស្តិ៍ច្រកជ័យឃ្លាំងនោះតែម្ដង។ ស្ត្រីឈ្មួញឈើនោះបានថតជាវីដេអូឃ្លីបនិងនិយាយថា “លោកណែតឯងត្រូវចាប់ អ្នកដឹកធ្យូងឆ្លងដែនទៅប្រទេសវៀតណាមនោះផង ដើម្បីឲ្យមានយុត្តិធម៌! មិនមែនចាប់តែខ្ញុំយ៉ាងនេះទេ”។

ប្រភពពីអ្នករកស៊ីដឹកធ្យូងឲ្យដឹងថា នៅច្រកជ័យឃ្លាំងក្នុងស្រុកស្នួល ខេត្តក្រចេះនេះ សកម្មភាពទំនិញរត់ពន្ធឆ្លងដែនបានកើតមានយ៉ាងគគ្រឹកគគ្រេង ដោយមន្ត្រីគយលោក ញ៉ឹប សំអឿន ចាំតែលាបាតដៃយកលុយប៉ុណ្ណោះ។ ចំពោះរថយន្តដឹកធ្យូងត្រូវបង់ប្រាក់ចាប់ពី ៣៥ម៉ឺនរៀលទៅ៥០ម៉ឺនរៀលក្នុង១គ្រឿង។ ក្នុង១ថ្ងៃៗរថយន្តដឹកធ្យូងឆ្លងដែនរាប់សិបគ្រឿង ជាពិសេសពេលព្រលប់ៗ និងរថយន្តដឹកឈើឆ្លងដែននៅពេលយប់។ រីឯរថយន្តដឹកទំនិញផ្សេងៗ ធ្វើសកម្មភាពជាចំហ ដោយមិនមានការត្រួតពិនិត្យពីមន្ត្រីជំនាញអ្វីឡើយ ពោលគឺមានតែលោកណែត ដែលជាកូនក្មួយរបស់លោកមេគយប្រចាំច្រកជ័យឃ្លាំង ញ៉ឹប សំអឿន និងមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលប្រចាំការនៅទីនេះចាំយកលុយ

ដោយស្រួលៗតែម្ដង។

គេប៉ាន់ប្រមាណថា ចំណូល១ថ្ងៃៗរបស់លោកណែតមិនតិចពាន់ដុល្លារនោះទេ។ វាជាចំណូលសម្រាប់ហោប៉ៅផ្ទាល់របស់លោកណែត ដែលជួសមុខឲ្យលោកគយញ៉ឹប សំអឿន។ ការគ្រប់គ្រងនៅទីនោះចំពោះចំណូលសេដ្ឋ កិច្ចជាតិស្ទើរតែសូន្យ ។ ផ្ទុយទៅវិញ បើសម្រាប់លោកញឹប សំអឿន គឺរាប់សែនដុល្លារក្នុង១ខែៗ។ មិនត្រឹមតែធ្វើមានបានដោយសារទំនិញឆ្លងដែននោះទេ ប៉ុន្តែមេ គយរូបនេះ ក៏កំពុងរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការបំផ្លិចបំផ្លាញធនធានធម្មជាតិ តាមរយៈការអនុញ្ញាតឲ្យធ្យូងនិងឈើនាំចេញទៅប្រទេសវៀតណាម ដោយមិនមានការទប់ស្កាត់អ្វីឡើយ។ មិនតែប៉ុណ្ណោះទាំងធ្យូងទាំងឈើ គឺជាប្រភពសេដ្ឋកិច្ចចំណូលដ៏សំខាន់របស់លោកញ៉ឹប សំអឿន និងមន្ត្រីនគរបាលបន្តោប្រវេសន៍រៀម សុខលីម។

ករណីគយនៅច្រកជ័យឃ្លាំងនេះ ហាក់ដូចជាបានចូល រួមចំណែកបង្ហាញមុខពុករលួយរបស់លោកចាន់ សំបូរប្រធានសាខាគយនិងរដ្ឋករខេត្តក្រចេះ ក៏ដូចជា វ៉ា ថនអភិបាលខេត្តក្រចេះយ៉ាងដូច្នោះដែរ។ គេរំពឹងថា ថ្នាក់ ដឹកនាំខេត្តក្រចេះ ក៏ដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យមើលករណីមេគយនៅច្រកជ័យឃ្លាំង ដែលជួលជនស៊ីវិលឲ្យដេកអង្រឹងយោលជើងចាំយកលុយនោះផង។ តើទង្វើរបស់លោកគយ ញ៉ឹប សំអឿន សមល្មមនឹងចាកចេញពីច្រកជ័យឃ្លាំងហើយឬនៅ?៕



0 Comments:

Post a Comment